2021 Lamborghini Urus Pearl Capsule Edition
[ Click to view large image ]
2021 Lamborghini Urus Pearl Capsule Edition

ស្វាគមន៍ Urus Pearl Capsule ដែលជាបងធំ ក្នុងត្រកូល Urus និងជារថយន្តប្រភេទ Super SUV ផលិតមកល្អឯកដាច់គេក្នុងចំណោម Urus ទាំងអស់របស់ Lamborghini ឥឡូវវាបានមកដល់ គឹមស្រ៊ុនព្រីមៀមអូតូ យើងខ្ញុំហើយ រថយន្ត Urus Pearl Capsule ផ្តល់នូវ ប្រណិតភាព ជម្រើសពណ៌ដ៏ល្អឥតខ្ចោះ ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ Lamborghini Urus Pearl Capsule បាននាំមកនូវការផ្លាស់ប្តូរថ្មីៗ ដោយបានផ្តល់នូវភាពបត់បែននៃរថយន្តប្រភេទ SUV រួមជាមួយនឹងថាមពលដ៏ខ្លាំងក្លានៃការបើកបរ និង អារម្មណ៍ដ៏អស្ចារ្យនៃរថយន្ត SUV ស្ព័រទំនើបមួយនេះ។ 

ការរចនាម៉ូតរបស់ Pearl Capsule Design Edition ជំនាន់ថ្មីនេះគឺជាជម្រើសដ៏ល្អឯកសម្រាប់ផ្តល់ជូនអតិថិជនក្រោមស្នាដៃរបស់ផ្នែកឌីហ្សាញម៉ូដ Centro Stile របស់ Lamborghini នៅប្រទេសអុីតាលី ដើម្បីបង្ហាញពីការរចនាម៉ូត និងការឌីហ្សាញយ៉ាងល្អប្រណិត ដែលឆ្លុះបញ្ចាំងពីសមត្ថភាពដំណើរការដ៏រំជើបរំជួលនៃរថយន្ត Lamborghini Edition មួយនេះ។

ផ្នែកខាងក្រៅនៃរថយន្ត រចនាឡើងមាន ពណ៌លាយបញ្ចូលគ្នា ផ្សំពី វត្ថុធាតុដ៏កម្រ ភ្លឺ រលោងចំនួន ស្រទាប់ ប្រៀបបាននឹង គុជដ៏ប្រណិតមួយ ដែលនេះបានបញ្ជាក់ពី អត្តសញ្ញាណរបស់ Lamborghini ដោយមានដូចជា៖ Giallo Inti, Arancio Borealis និង Verde Mantis ជាមួយនឹងដំបូលពណ៌ខ្មៅដ៏រលោង (Diffuser) នៅផ្នែកខាងក្រោយ និងកាងផ្នែកខាងមុខ (Spoiler lip)  

បន្ថែមលើ សឺមុំាង ពណ៌ប្រផេះគ្រើម ប្រភេទស្ព័រ មាន យ៉ាន់កង់ ពណ៌ខ្មៅរលោងថែមទាំងមានរង្វង់ពណ៍ ព័ទ្ធជុំវិញយ៉ាន់កង់ទំហំ 23” រួមជាមួយនឹងពណ៌តួរថយន្តដ៏ស្រស់ឆើតឆាយ។ ចំណែកផ្នែក ខាងក្នុងគឺជាបន្សំនៃពណ៌ពីរយ៉ាងល្អឥតខ្ចោះដែលមានទ្រនាប់ពូកដេររាងដូច ឆកោនជាអក្សរ Q-Citura ជាមួយនឹងការរចនា Logo នៅលើកៅអី រួមទាំង Carbon Fibre លាយជាមួយ អាលុយមីញ៉ូមខ្មៅ Black anodized aluminum មានតែ Pearl Capsule តែមួយគត់ដែលបំពាក់ទៅដោយកៅអីប្រើថាមពលអគ្គីសនីដែលជាជម្រើសពេញលេញ មានលំហូរខ្យល់ចេញចូល ជាមួយនឹងស្បែក Alcantara ដែលផ្តល់នូវផាសុកភាពខ្លាំងមែនទែន៕